សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ Korea National Sport University ចូលរួមទទួលទានអាហារសាមគ្គីថ្ងៃត្រង់ជាមួយប្រតិភូសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ គ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជា ដែលទៅធ្វើការហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ ។
លោករដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ស សុខា បញ្ជាក់ថា, គ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជា ចំនួន ២០រូប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់បញ្ជូនអោយទៅធ្វើការហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ រយៈពេល ១ខែ ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស និងគុណផល សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ និងចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា៕
ដោយ ៖ សិលា