ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានចាត់ឱ្យកម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាត ពេលយប់ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរសមុទ្រ។
ជាមួយគ្នានោះ លោកស្នងការ ក៏បានចាត់ឱ្យកម្លាំងចំណុះរបស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ ប្រចាំបញ្ជា និងល្បាតនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង។
គួរជម្រាបដែរថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ តែងតែចាត់ឱ្យកម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕
ដោយ៖ស តារា