ខេត្តបាត់ដំបង៖ គ្រោះអកុសលមួយបានកេីតឡេីងទៅលេីបុរសម្នាក់ ដែលជាជាងសំណង់ ខណៈធ្វើការរុះរើផ្ទះចាស់មិនប្រយ័ត្ន ត្រូវប្លង់សេបាក់សង្កត់លើខ្លួនឯង បណ្ដាលឱ្យស្លាប់យ៉ាងអណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង។
បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ សុបិន្ត ភេទប្រុសអាយុ២៨ឆ្នាំជាកម្មករសំណង់រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ។របាយការណ៍ដដែល បន្តថា យោងតាមការពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ ជនរងគ្រោះត្រូវប្លង់សេយ៉ាងធំបាក់សង្កត់ចំពីលើខ្លួនសំប៉ែតដូចចេកចៀន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្នុងហេតុការណ៍នោះដែរ ក្រុមកម្មករសំណង់ដូចគ្នា រួមនិងប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាព្យាយាមលើកប្លង់សេនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែល ប៉ុន្តែជាអកុសល្យជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។
ដោយឡែកបើតាមការបញ្ជាក់ពីក្រុមជាងសំណង់ដូចគ្នា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ ខណៈដែលជនរងគ្រោះ បានឡើងទៅផ្នែកខាងលើផ្ទះ ក្រោយមកគេឃើញជនរងគ្រោះ បានចុះមកក្រោមវិញ ដើម្បីបត់ជើងតូច(នោម) ពេលកំពុងឈរនោមនៅខាងក្រោម ស្រាប់តែបាក់ប្លង់សេសង្កត់ចំពីលើខ្លួនពេញទំហឹងបណ្ដាលឲ្យស្លាប់តែម្ដង។
ក្រោយកេីតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សហការី