ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់កំពុងចិតបន្លែនៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ  នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។

នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ស្ត្រីដែលបាត់បង់ជីវិតដោយសាររន្ទះបាញ់ឈ្មោះ ផល ភាន់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។សមត្ថកិច្ចប្រាប់ថាៈ នៅមុនពេលកើតហេតុ ម៉ោង០៣ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២១ស្ត្រីរងគ្រោះ កំពុងចិតបន្លែផ្លែត្នោត នៅក្រោមផ្ទះ ស្របពេលនោះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំនឹងផ្គររន្ទះបានបាញ់ផ្ទះរបស់គាត់បណ្តាលឲ្យត្រូវជនរងគ្រោះ រងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ នៅវេលាម៉ោង០៧យប់ ថ្ងៃដដែល ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖