ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ចូបៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែ ឧសភា ឆ្នាំ ២០២២ នៅ វ៉ាស៊ីនតោន ឌីស៉ី ខាងមុខ ។ នេះបើយោងតាមលិខិតសម្តេចឆ្លើយតបទៅ លោកប្រធានាធិបតីអាមេរិក ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
សម្តេចបានបញ្ជាក់ថា, ឯកឧត្តម ចូ បឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ស៊ីនតោន ឌីស៊ី.
ឯកឧត្តមប្រធានាធិបតី ជាទីរាប់អាន
ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើលិខិត អញ្ជើញខ្ញុំចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងចូល រួមកិច្ចប្រជុំនេះ។
ខ្ញុំជឿជាក់ថាការបញ្ជាក់ជាថ្មីនូវប្តេជ្ញាចិត្តរបស់ឯកឧត្តម ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងរាំងសហរដ្ឋអាមេរិក និង អាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហាន ឆ្ពោះទៅមុខ មួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យ ឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រ យ៉ាងពេញទំហឹងលើការលើកកម្ពស់ទំនាក់ទំនងអាស៊ាន សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្រ្តទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់ សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជា ការខិតខំ ស្វែងរកីកាលានុវត្តិភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហ
ការអាស៊ាន-សហរដ្ឋអាមេរិក៏លើគ្រប់វិស័យ។ ខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើងប្រតិបត្តិ ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួម របស់អាស៊ាន និងសហរដ្ឋអាមេ រិក។
ខ្ញុំទន្ទឹងជួបជាមួយឯកឧត្តម ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម។
សូមឯកឧត្តមទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ ៕
ដោយ ៖ សុខ ខេមរា