ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នាថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស  រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង ទីតាំងដែលបានចុះពិនិត្យរួមមាន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ និងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន។

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៧,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥៨,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,២៨% ។

រហូតដល់ ថ្ងៃទី ២៩ ខែមេសា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦នាក់​ (ឆ្លងសហគមន៌​:​ ​​៦ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ២៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៦២៤៦​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ #១៣៣០៥០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2951847  ស្មេីនឹង​ 174665 ក្នុង១លាន នាក់​ ។  ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖