ខេត្តកោះកុង ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១១និង៥៥នាទី ថ្ងៃត្រង់មានករណីមនុស្សស្លាប់អណ្តែតទឹក១នាក់កើតឡើងនៅចំណុចជិតគល់ស្ពានកោះកុង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
បន្ទាប់ពីស្រង់សពដាក់លើគោកសមត្ថកិច្ចចម្រុះនៃខេត្តកោះកុងក្នុងនោះមានចូលរួមពិនិត្យសពរួមមាន ព្រះរាជអាជ្ញារង ឃុនភឿន,ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់(ខេត្ត)ផ្នែកបច្ចេកទេសកោសល្យវិទ្យាសាស្ត្រខេត្ត, ប៉ុស្តិ៍នគរបាលសង្កាត់ស្មាច់មានជ័យ,គ្រូពេទ្យបង្អែកខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្រោយធ្វើការពិនិត្យសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ក្បាលមានហូរឈាមតាមមាត់លាយនឹងទឹក ដងខ្លួនមានសាក់ មានស្នាមរបួសជើងទាំងសងខាង សំលៀកបំពាក់ អាវពណ៌ខ្មៅ ខោកាបូយពណ៌ខ្មៅ លីអូរពណ៌ខ្មៅ។
សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹកលោតពីលើស្ពានកោះកុង។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋានដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តជោត្តញ្ញាណ៕
ដោយ៖ សូរិយា