ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេតវិមានវ៉ាស៊ីនតោន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ

ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្តី

ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលយើងមានឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃ កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។ ខ្ញុំសង្ឃឹម ថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារមានសុខភាពល្អ។

ក្នុងនាមប្រជាជនអាមេរិកទាំងអស់ ខ្ញុំសូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។ នៅចំពោះមុខ នៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាសធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាព ធន់ ពន្លឿននវានុវត្តន៍ និងរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូក រួមគ្នាមានចំនួនមួយប៊ីលាននាក់ ។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យ រួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។

ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមដោយផ្ទាល់ក្នុង កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ ២០២២។ ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរ អង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក។ ខ្ញុំទន្ទឹងរង់ចាំជួប សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅ សេតវិមាន។

សូមមេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖