(តពីលេខមុន)
២-ការកើតប្រាកដប្រុស ឬស្រី:
លើក្នុងលំហមានកម្ដៅ ឧស្ម័នខ្យល់ តែដី និងទឹកមានលក្ខណៈជាអណូ ដែលមិនអាចមើលឃើញដោយភ្នែកធម្មតាបាន។ ចិត្តវិញ្ញាណជាសភាវៈមានតែឈ្មោះ ប៉ុន្តែមិនមានរូបទើបពាល់មិនត្រូវ។ នៅក្នុងលំហមានធាតុវិញ្ញាណទើបពួកសត្វបបដិសន្ធិនៅក្នុងលំហមិនអាចមើលឃើញ តែលំហអាកាសទទេគ្មានកោះត្រើយលាតសន្ធឹងក្រៅជាប់គ្នាពី ចក្រក្រវាលមួយទៅចាក់ក្រវាលមួយ ទើបជីវិតវិញ្ញាណដែលកំពុងជ្រកនៅក្នុងលំហនោះក៏រមែងមើលមិនឃើញជាធម្មតាប៉ុន្តែជាសភាវៈមានយ៉ាងនេះទើបសត្វដែលឧប្បត្តិកើតនៅទីនោះមិនមានលក្ខណៈជាប្រុស ស្រី កើតភ្លាមធំភ្លាមដូចកាលខ្លួនមានអត្តភាពនៅជាមនុស្ស។ អាយតនៈដែលឧបាតិកកំណើតមិនមានដូចមនុស្សនោះគឺ ឃានទសកៈមួយ ជីវ្ហាទសកៈមួយ កាយទសកៈមួយ ភាវៈទសកៈមួយ ។ ភាវៈទសកៈបានដល់សភាវៈនៃភេទនេះ ទើបសត្វរស់នៅក្នុងលំហគ្មានសភាវៈជាបុរស ស្ត្រី។ ចំណែកឯកចក្ខុទសកៈមួយ ទសកៈមួយ មានមនុស្សដូចជាយើងដែរ។
គ្រាកាលពួកនៅឋានអាភស្សរព្រហ្មចុះមកកាន់អត្តភាពជាមនុស្ស ព្រះពុទ្ធទ្រង់បានសម្ដែងថា ពួកសត្វទាំងនោះនាំគ្នាបរិភោគផែនដីមានរស ហើយស្ថិតនៅអស់កាលយូរអង្វែង។ដោយប្រការយ៉ាងនេះសេចក្តីរំពឹងក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើងទាំងពណ៌សម្បុរក៏ប្លែកៗគ្នាប្រាកដឡើង ដែលពួកសត្វខ្លះមានសម្បុរល្អ ពួកសត្វខ្លះមានសម្បុរអាក្រក់ ពួកសត្វណាដែលមានសម្បុរល្អ ពួកសត្វនោះតែងមើលងាយពួកសត្វដែលមានសម្បុរអាក្រក់ ព្រោះបច្ច័យនៃសេចក្តីមើលងាយគ្នា ផែនដីដែលមានរស់ក៏សាបសូន្យអស់ទៅ កាលបើរសនៃផែនដីសាបសូន្យអស់ទៅ ពួកសត្វក៏នាំគ្នាប្រជុំនឹករកច្បាប់ចាស់ដែលនាំឱ្យរសដ៏ឆ្ងាញ់ពិសារបស់ផែនដីកើតមាន ប៉ុន្តែរកនឹកមិនឃើញយល់សេចក្តីនោះមិនបាន។ លុះរសដ៏ឆ្ងាញ់របស់ផែនដីសាបសូន្យអស់ទៅក្រមរផែនដីក៏កើតប្រាកដឡើង…ដូចជាផ្សិត…បរិបូណ៌ដោយសម្បុរមានក្លិន មានរសមានពណ៌ ដូចជាសត្វសិប្បសុទ្ធ…មានរសដូចទឹកឃ្មុំតូច។ ពួកសត្វក៏នាំគ្នាបរិភោគក្រមរផែនដី។ សេចក្តីរឹងប៉ឹងក្នុងរូបកាយកើតដោយក្រៃលែងលើសប្រមាណពណ៌សម្បុរក៏ប្លែកៗគ្នា ព្រោះសេចក្តីមើលងាយនូវសម្បុរគ្នាជាបច្ច័យ…ក្រមរផែនដី ក៏សាបសូន្យអស់ទៅ។ (នៅមានត)
ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត