ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Benfica ឈានដល់កិច្ចព្រមព្រៀងជាមួយលោកRoger Schmidt ដើម្បីក្លាយជាគ្រូបង្វឹកថ្មី

ចែករំលែក៖

ក្លិបនៅលីគកំពូលព័រទុយហ្គាល់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិប Benfica បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងអតីតអ្នកចាត់ការក្លិប PSV លោក Roger Schmidt ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។

Benfica បានប្រកាសថា ការចរចាកំពុងកើតឡើងសម្រាប់បុរសសញ្ជាតិអាល្លឺម៉ង់ Schmidt ដែលកិច្ចសន្យារបស់គាត់នៅក្លិបលីគកំពូលEredivisie របស់ហូឡង់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីជំនួសលោក Nelson Verissimo ដែល​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក Schmidt ធ្លាប់បានដឹកនាំក្លិប Salzburg និង Bayer Leverkusen មុនពេលទៅដឹកនាំនៅលីគកំពូលប្រទេសចិនដែលជាកន្លែងដែលគាត់ត្រូវបានបណ្តេញចេញនៅពាក់កណ្តាលឆ្នាំ២០១៩ដោយក្លិប Beijing Guoan។

បន្ទាប់មកគាត់បានចូលកាន់តំណែងនៅក្លិប PSV របស់ប្រទេសហូឡង់ ដែលកាលពីខែមុន ហើយត្រូវបានអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid លោក Ruud van Nistelrooy បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំដើម្បីក្លាយជាគ្រូបង្វឹកចាប់ពីរដូវកាលក្រោយ។

គួរបញ្ជាក់ថា ក្រុម Benfica ស្ថិត​នៅ​ចំណាត់ថ្នាក់លេខ៣​ក្នុង​តារាង Premierira Liga របស់លីគកំពូលព័រទុយហ្គាល់​ដោយ​មាន​៦៨​ពិន្ទុ​ពី​ការ​ប្រកួត​៣១​ប្រកួត ចាញ់ក្រុមលេខ១ Porto រហូតដល់១៤ពិន្ទុ។ ក្រុម Benfica នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Maritimo នៅថ្ងៃសៅរ៍នេះវេលាម៉ោង១១យប់ក្នុងការប្រកួតសប្តាហ៍ទី៣២របស់ខ្លួន ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖