ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានអក្សរ P នៅខាងលើ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀលថ្ងៃ​សៅរ៍​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បា​នបង្ហាញ​ពីផ្លាកសញ្ញាកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។ ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។  

ការសហការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។ 

ដោយឡែក​កាលពីម្សិលមិញនេះ​ ក្រសួង​ ក៏​បានអំពាវនាវ​ឱ្យ​ចូលរួមគោរពច្បាប់ចរាចរណ៍​ ដោយស្វែងយល់ពីឈ្មោះ និងរបៀបប្រើប្រាស់សញ្ញាចរាចរណ៍ខាងដូចមានខាងក្រោមនេះ៖

១. ផ្លាកសញ្ញាតម្រូវងាកស្ដាំ (KEEP RIGHT)៖  ផ្លាកសញ្ញានេះតម្រូវឱ្យយានជំនិះគ្រប់ប្រភេទបើកបរងាក ឬវាងទៅស្ដាំ។ 

២. សញ្ញាបង្ហាញឧបសគ្គ នៅលើទ្រូងផ្លូវ OBJECT MARKER (AT CENTER)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរប្រុងប្រយ័ត្ន មានឧបសគ្គនៅលើទ្រូងផ្លូវឯកទិស ដូចជាខឿន ឬសួនច្បារ។ 

បន្ថែមពីនេះ​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បា​នស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងស្នើសុំការសហការពីបងប្អូនក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីឃើញផ្លូវជង្ហុកសំបុកមាន់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕

ដោយ​៖ស​ តារា​


ចែករំលែក៖