លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Aston Villa បាននិយាយថា គាត់ចង់បានខ្សែការពារ Ashley Young បន្តស្នាក់នៅក្លិបបន្ត បន្ទាប់ពីកិច្ចសន្យារបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះផុតកំណត់នៅចុងរដូវកាលនេះ។
ខ្សែការពារ Ashley Young បានចូលរួមជាមួយក្រុម Aston Villa ដោយមិនគិតតម្លៃផ្ទេរពីក្រុម Inter Milan កាលពីខែមិថុនា ឆ្នាំ២០២១ ដោយត្រឡប់ទៅក្លិប Birmingham មួយទសវត្សរ៍បន្ទាប់ពីគាត់បានចាកចេញទៅក្រុមបិសាចក្រហម Manchester United ។
លោក Gerrard បាននិយាយថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ដល់ Ashley Young ថាខ្ញុំចង់ឲ្យគាត់នៅក្បែរមានការពិភាក្សារួចហើយ។ គន្លឹះក្នុងការធ្វើបែបនេះគឺតែងតែជាកីឡាករ។ គាត់ត្រូវតែសប្បាយចិត្ត ចង់ស្នាក់នៅ ចរចា និងឲ្យមនុស្សរបស់គាត់ភ្ជាប់ទំនាក់ទំនងជាមួយក្លិប។ នៅមានរឿងជាច្រើនទៀតដែលត្រូវពិភាក្សា ហើយមិនមានការប្រញាប់ប្រញាល់នោះទេ ប៉ុន្តែខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់ថាយើងរីករាយជាមួយគាត់”។
អតីតកីឡាករជម្រើសជាតិអង់គ្លេស Ashley Young បានបង្ហាញខ្លួន២៣ប្រកួតឱ្យក្រុម Aston Villa នៅរដូវកាលនេះ រួមទាំងការចាប់ផ្តើមចំនួន១១លើក ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច