ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមន្ត្រីចម្រុះបង្ក្រាបរថយន្តដឹកឈើ៤គ្រឿងនៅចំណុចផ្លូវបំបែកគូសក្នុងឃុំស្រែឈូកស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ថ្ងៃអាទិត្យ ១កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី កម្លាំងការិយាល័យជំនាញបង្រ្កាបបទល្មេីសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃកែវសីម៉ាស្នាក់ការរងដេីមចំបក់នឹងស្នាក់ការរហ៊ូត បានចុះប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មេីសធនធានធម្មជាតិនៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងបានរុករកឃេីញឈេីប្រភេទសុក្រំ អារប្រាំបីជ្រុងចំនួន១៩ដើម រថយន្តសាំងយ៉ុងពណ៌ស ចំនួន២គ្រឿង ពាក់ស្លាកលេខ2A-5030 មួយទៀត គ្មានស្លាកលេខ និងរថយន្តប៉ាកុងកែច្នៃ ចំនួន២គ្រឿង។ រីឯក្រុមបទល្មើសបានរត់គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង។

មន្ត្រីឧទ្យាននុរក្សស្នាក់ការរងដើមចំបក់និយាយថា ក្រុម ការងារយើងបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសជាពិសេសការដើរល្បាត ។ ប៉ុន្តែហាក់ដូចជាមិនឈ្នះនិងល្បិចក្រុមជនខិលខូចនោះឡើយ។ យ៉ាងណាក៏ដោយនឹងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនឱ្យពួកជនល្មើសប្រព្រឹត្តអ្វីតាមអំពើចិត្តនោះឡើយ។

លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ៧និង៣០នាទីទេីបកម្លាំងជំនាញបានប្រមូលវត្ថុតាងនិងជញ្ជូន យកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីម៉ា ស្នាក់ការរង ចំបក់ដើម្បីចាត់ការទៅតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖