ខេត្តកោះកុង ៖ អំពើកាប់ទន្ទ្រានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានកើតមានជាបន្តបន្ទាប់នៅខេត្តកោះកុងធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចេញបង្ក្រាបភ្លាមៗ។
ជាក់ស្ដែងនៅរសៀលថ្ងៃអង្គារ៍ ទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២និង៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបឹលចំនួន០៤ នាក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែងចំនួន០២នាក់ដឹកនាំដោយ លោក វរសេនីយ៍ត្រី ស៊ិន វណ្ឌីន អធិការង បានចុះជាមួយក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយលោក ហុង ប្រុស អភិបាលរងស្រុកបានចុះធ្វើការឃាត់គ្រឿងចក្រ (អាអិច) និនិងឃាត់ជនសង្ស័យម្នាក់ដែលឈូសឆាយព្រៃដីរដ្ឋខុសច្បាប់។
មន្ត្រីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីកម្លាំងមន្រ្តី រដ្ឋបាលបបាលស្រុក មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ
និងកម្លាំងកងរាជអាវុធហត្ថស្រុក ចំនួន២នាក់ ផងដែរ។ នៅពេលនោះកម្លាំងចម្រុះរបស់ស្រុកស្រែអំបិលចុះទៅចំណុច កំពង់ខ្លឹម ក្នុងភូមិ បាក់អង្រុតឃុំ ដងពែង ក៏បានឃើញសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់មួយករណីទើបកម្លាំងចម្រុះ ឃាត់ឃាត់បបានគ្រឿងចក្រឈូសឆាយដី ចំនួន១គ្រឿង និងមនុស្សចំនួន១នាក់ ឈ្មោះ លី សូហ៊ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់គ្រឿងចក្រ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពេលឃាត់ខ្លួនជនសង្ស័យរូបនេះដើម្បីឲ្យយកឯកសារមកបង្ហាញថាដីនេះជាដីកម្មសិទ្ធិរបស់ខ្លួនមិនឃើញមាននោះ ទើបសមត្ថកិច្ចចម្រុះសម្រេចនាំខ្លួនជនសង្ស័យនិងគ្រឿងចក្រមួយគ្រឿងនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពីបទកាប់ទន្ទ្រានយកដីរបស់រដ្ឋខុសច្បាប់៕
ដោយ ៖ ប្រាថ្នា