ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ រាល់សម្ភារដឹកជញ្ជូនអាវុធពីលោកខាងលិចទៅឱ្យអ៊ុយក្រែនគឺជាគោលដៅវាយប្រហាររបស់កម្លាំងទាហានរុស្សុី

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសថា រាល់សម្ភារដឹកជញ្ជូនអាវុធពីលោកខាងលិចទៅឱ្យអ៊ុយក្រែនគឺជាគោលដៅវាយប្រហារស្របច្បាប់របស់កម្លាំងទាហានរុស្ស៊ី។
លោក Sergei Shoigu នៅថ្ងៃទី ៤ខែឧសភាបានប្រកាសថា «អាមេរិកនិងណាតូបន្តបញ្ជូនអាវុធជាច្រើនទៅឱ្យអ៊ុយក្រែនដើម្បីប្រឆាំងរុស្ស៊ី។ ទាំងនោះគឺជាគោលដៅវាយប្រហារស្របច្បាប់របស់រុស្ស៊ី ។
កន្លងមក ទីក្រុងមូស្គូបានព្រមានថា ការដែលលោកខាងលិចផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនបានគំរាមកំហែងដល់កិច្ចពិភាក្សាសន្តិភាព ។ មិនតែប៉ុណ្ណោះអាវុធទាំងនោះអាចធ្លាក់ចូលទៅក្រុម ប្រើប្រាស់ខុសគោលដៅ ។
រុស្ស៊ីបានបើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែននាថ្ងៃទី ២៤ខែកុម្ភៈ ក្រោយពេលសាធារណរដ្ឋ Donetsk និង Lugan ស្នើដល់រុស្ស៊ីឱ្យបញ្ជូនកម្លាំងទាហានទៅរក្សាសន្តិភាពនិងបំផ្លាញគោលដៅយោធារបស់សត្រូវ។
ក្រោយពេលរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន ប្រទេសលោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសលោកខាងលិចបានបង្កើនការផ្តល់ជំនួយអាវុធទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហាររបស់កម្លាំងទាហានរុស្សុី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖