ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៧១ គ្រួសារក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ០៤ ខែឧសភា   ឆ្នាំ២០២២  ដឹកនាំដោយ លោកស្រី លំ គន្ធារី  អនុប្រធានអចិន្រ្តៃគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អនុប្រធាន មន្រ្តីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន ៧១គ្រួសារ ក្នុងភូមិចំនួន៥ នៃឃុំផាត់សណ្តាយ  ស្រុកកំពង់ស្វាយ ។ 

មានប្រសាសន៍នាឱកាសនោះ លោកស្រី អនុប្រធានគណៈកម្មាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក  ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយស្របតាមពសក្យស្លោក  “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ 

ក្នុងឱកាសនេះដែរ លោកស្រីអនុប្រធានគណៈកម្មាធិការក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺ COVID-19 (អូមីក្រុង) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធាននានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ។ ម្យ៉ាងវិញទៀតសូមបងប្អូនមេត្តាគោរពឱ្យបានល្អនូវច្បាប់ចរា

ចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់នៅលើដងផ្លូវ ដែលអាចនាំមកនៅផលវិបាកផ្សេងៗ ដូចជាពិការភាព ឬបាត់បង់អាយុជីវិតជាដើម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖

អង្ករ ២៥គីឡូក្រាម,មី១កេស,ត្រីខចំនួន១យួរ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ១យួរ , និងឃីត១កញ្ចប់ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖