ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកលឿនពេកធ្លាក់ចូលប្រឡាយក្នុងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តបោះពួយយ៉ាងលឿន ហើយពេលបើកមកដល់ផ្លូវកោងផងនោះក៏បានបួងចង្កូតក្រឡាប់ធ្លាក់ក្នុងប្រឡាយ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ត្រង់ចំណុចជិតវត្តព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។  

   យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F- 3165 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយបោះពួយយ៉ាងលឿន    ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះ អ្នកបើកបរក៏បានបួងចង្កូតបណ្ដាលឱ្យរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយច្រងាងៗ តែសំណាងល្អតៃកុងលោតចេញទាន់។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយឃើញមិនប៉ះពាល់ដល់សម្បត្តិរដ្ឋក៏ដូចជាមិនបង្កឲ្យមានមនុស្សរងរបួស ទើបសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖