ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំឆ្លងរបាយការណ៍ ខែមេសា ឆ្នាំ២០២២ ។

 ពិធីខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត  មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  គណៈអភិបាលក្រុង.ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្តពោធិ៍សាត់ និងនាយក នាយករងទីចាត់ការ ព្រមទាំង អង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត ក្រោមអធិបតីភាពលោកជាវ តាយ  អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖