ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា អញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន”

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២  លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា ប្រធានគណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំអាយប៉ាលើកទី៥ បានអញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន” ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖