ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស១៤នាក់ នៅទូទាំងប្រទេស​ ពាក់ព័ន្ធ​បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​បញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០២២នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ នៅទូទាំងប្រទេសកម្ពុជា​ កាលពីថ្ងៃទី០៤​ ខែឧសភា​ម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធ​បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។ 

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមជនសង្ស័យទាំង១៤នាក់នោះ មាន ០៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៣ករណី និងជនសង្ស័យ ១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៥ករណី។

បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។​ លោកអ្នកនាំពាក្យ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអំពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖