ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់មកលួចម៉ូតូបានហេីយរត់មិនរួចពលរដ្ឋក្របួចជាប់

ចែករំលែក៖

ភ្នំពេញ​៖ ​ជនសង្ស័យម្នាក់កំពុងជិះកង់ឃេីញម៉ូតូចតមុខផ្ទះមិនដកសោរចេញឡេីងជិះបញ្ឆេះជិះចេញទៅម្ចាស់ឃេីញទាន់ស្រែកឆោឡោឡេីងត្រូវបានប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ​ កាលពីវេលាម៉ោង១​ រសៀលថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២២​ នៅភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

ជនសង្ស័យឈ្មោះ បែល​ ផាត់យុទ្ធ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ។ 

ជនរងគ្រោះឈ្មោះ ជឿន​ រចនា​ ភេទប្រុសអាយុ៣៧ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស៊ុយហ្សាគីលេត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HS 9520 មកពីផ្សារទិញអីវ៉ាន់​ ខណៈមកដល់ផ្ទះក៏លេីកអីវ៉ាន់ចូលផ្ទះដោយភ្លេចដកសោរចេញពីម៉ូតូ​ ។ 

ជនរងគ្រោះបន្តថា​ មួយសន្ទុះក្រោយមកស្រាប់តែលឺសំឡេងបញ្ឆេះម៉ូតូជិះចេញទៅទេីបគាត់រត់ចេញពីក្នុងផ្ទះស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់ធ្វេីឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់យករួចខ្លួនតែត្រូវបានពលរដ្ឋដេញចាប់បានមកវិញ។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌកំបូលដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖