ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនលោក ជា ប៊ុនថេង តាមបណ្ដឹងនារីម្នាក់ដែលអះអាងថាជាប្រពន្ធបានរងទុក្ខឥតល្ហែ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមគណនេយ្យហ្វេសប៊ុក ញឹម សុខឡេង ( Nhoem sokleng ) បានបង្ហាញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះរូបភាពវីដេអូសមត្ថកិច្ចចាប់ខ្លួនបុរសវ័យក្មេងម្នាក់តាមដីកាតុលាការ និងរូបជាច្រើនសន្លឹករបស់បុរសវ័យក្មេងរូបនោះ រួមនឹងរូបភាពរងរបួសជាច្រើនកន្លែងរបស់នារីនោះ ។​

ជនត្រូវចោទមានឈ្មោះ ជា ប៊ុន ថេង ភេទប្រុសអាយុ២៦ឆ្នាំ។

តាមប្រភពពីគណនេយ្យនោះបានសរសេរថា សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាប់ខ្លួន ជា ប៊ុនថេង តាមដីកា ពីសាលាដំបូងរាជធានីភ្នំពេញ ដាក់ពន្ធនាគារ តាមមាត្រា 239 នៃក្រមព្រហ្មទណ្ឌ ។ ថ្ងៃដែលរង់ចាំ 9ខែ 10ថ្ងៃ ដែលពពោះដោយគ្មានការទទួលខុសត្រូវពីប្តី មិនដែលជួយចិញ្ចឹមកូនសូម្បី 1$ អំពើហិង្សាផ្លូវចិត្ត ការឈឺចាប់គ្មានសំឡេង ទីបំផុតខ្ញុំ និងកូនទទួលបានយុត្តិធម៌ ស្ងប់ចិត្តហើយ ។

ប្រភពមួយបង្ហើបឱ្យដឹងថា ជនត្រូវចោទ ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា នៅចំណុចហាង យីហោ NAM MAX លាងនិងប៉ូលារថយន្ត ស្ថិតនៅផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ រួមជាមួយរថយន្តរបស់ជនត្រូវចោទ ម៉ាកហ្សុីប ពាក់ស្លាកកម្ពុជា BT 9989 ។

បច្ចុប្បន្នបុរសឈ្មោះ ជា ប៊ុនថេង ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ទៅចៅក្រមស៊ើបសួរសម្រេចបន្តនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖