ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសរបស់ ឯកឧត្តម ហ៊ុន ណេង និងជាក្មួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានប្រាប់បណ្តាញព័ត៌មានថា, ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។
សូមបញ្ជាក់ថា, ឯកឧត្តម ហ៊ុន ណេង បងប្រុស សម្តេចតេជោ ហ៊ុនសែន និងជា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ។
.លោកជំទាវ លាង វួចឆេង ហ៊ុន ណេង
.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
.លោក ហ៊ុន ស៊ាងហេង ព្រមទាំងបុត្រ
.លោកជំទាវ ហ៊ុន គឹមឡេង និង ឯកឧត្តម នេត សាវឿន ព្រមទាំងបុត្រ
.លោកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ ព្រមទាំង បុត្រ
.លោកជំទាវ ហ៊ុន ចាន់ធូ និងស្វាមី ព្រមទាំងបុត្រ
.លោកជំទាវ ហ៊ុន ចាន់ថា និងស្វាមី ព្រមទាំងបុត្រ
.លោក ហ៊ុន តុលា និងភរិយា ព្រមទាំងបុត្រ
មានទុក្ខក្រៀមក្រំជាទម្ងន់ ដោយ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជាជីតា បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៦:២៥ នាទីល្ងាច ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយគាំងបេះដូង ។
សពរបស់ ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សេចក្តីជូនដំណឹងនេះ ញាតិមិត្តជិតឆ្ងាយមេត្តាទទួលជ្រាប !
សូមអរគុណ !
ដោយ ៖ សិលា