ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីន ផ្ញើសារដល់មន្ត្រីអ៊ុយក្រែន, អាមេរិក អាល្លឺម៉ង់ប្រកាសបន្តជំនួយអាវុធ

ចែករំលែក៖

វិមានប្រធានាធិបតីរុស្ស៊ី បានស្នើដល់កម្លាំងការពារចុងក្រោយនៅទីក្រុង Mariupol ទម្លាក់អាវុធចុះចាញ់ ។ សារព័ត៌មាន Irish times នៅថ្ងៃទី ៦ខែឧសភា បានផ្សាយថា សំណើខាងលើរបស់រុស្ស៊ី ក្នុងពេលដែលកម្លាំងទាហានអ៊ុយក្រែន ក្នុងទីក្រុង Mariupol ព្យាយាមគ្រប់គ្រងរោងចក្រដែកថែមធំបំផុតរបស់ប្រទេសនេះស្ថិតនៅតំបន់ Azovstal បើទោះបី កំពុងវាយប្រហារគ្នាយ៉ាងខ្លាំងក្តី។
មន្ត្រីអង្គការសហប្រជាជាតិ បានឲ្យដឹងថា មានរថយន្តក្រុងមួយគ្រឿងបានទៅកាន់ទីក្រុង Mảiupol ទាំងយប់ដោយសង្ឃឹមថា នឹងជម្លៀសពលរដ្ឋប្រមាណ ២០០នាក់ចេញពីតំបន់ Azovstal ជាទីកន្លែងដែលទាហានរុស្ស៊ីកំពុងតែឡោមព័ទ្ធ។

នៅក្នុងព្រឹត្តិការដែលពាក់ព័ន្ធនោះដែរ អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឯកភាពគ្នាថានឹងមិនទទួលស្គាល់ ទឹកដីដែលរុស្ស៉ីវាយយកបាន ឬកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែនជាដាច់ខាត។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ខាងលើដដែល បានឱ្យដឹងទៀតថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ មេដឹកនាំនៃប្រទេសទាំង២ ក៏បានថ្កោលទោសផងដែរលើការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះពីសំណាក់ថ្នាក់ដឹកនាំរុស្ស៉ីដែលព្យាយាម បង្ខូចកិត្តិយស ជុំវិញភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យរបស់មេដឹកនាំអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា «មេដឹកនាំទាំង២ បានឯកភាពគ្នាថាអ៊ុយក្រែនចាំបាច់ ទទួលបានការគាំទ្របន្ថែម ជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»។
លោក ចូ បៃឌិន ក៏បានបង្ហាញការស្វាគមន៍ការផ្ដល់ជំនួយយោធារបស់អាល្លឺម៉ង់ដល់អ៊ុយក្រែន ព្រមទាំងការសន្យាផ្ដល់ជំនួយ មនុស្សធម៌កាលពីពេលថ្មីៗនេះផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters

 

 


ចែករំលែក៖