ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកបត់មិនប្រយ័ត្នជ្រុលទៅកៀរនិងគាបរថយន្តកាមរីបាឡែនជាប់

ចែករំលែក៖

     ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តកុងតឺន័របត់មិនប្រយ័ត្នជ្រុលទៅកៀរនិងគាបរថយន្តកាមរីបាឡែនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀល​ថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចខាងកេីតសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៤​ កែងផ្លូវច្រកចូលសាលាសុវណ្ណភូមិ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តកាមរីបាឡែនពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AO-9707 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុអ្នកបើកបរក៏ទាញចង្កូតបត់ស្តាំបំណងចូលផ្លូវសាលារៀនសុវណ្ណភូមិ ប៉ុន្តែភ្លាមនោះមានរថយន្តកុងតឺន័រ​ ក្បាលពណ៌ទឹកប្រាក់លាយខៀវ​ ពាក់ស្លាកលេខព្រះសីហនុ​ 3A-0990 ធ្វេីដំណេីរមកពីក្រោយបត់ស្តាំដូចគ្នាក៏ជ្រុលទៅកៀរគាបជាប់រងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ 

   ក្រោយកេីតហេតុភាគីទាំងសងខាងបើករថយន្តទៅអែបកៀននិងធ្វេីការសម្របសម្រួលគ្នា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖