ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីមួយចំនួ​ននៅតាមតំបន់​ ក្នុង​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមាន ក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ដែលស្ថិតនៅតំបន់ភ្លើងមួយចំនួនក្នុង៖(១)សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (២) សង្កាត់ចោមចៅទី១ និងទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០៦​ ខែឧសភា​នេះ។ 

សូមជម្រាបថា ដោយសារការដាំបង្គោល និងអូសខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មិនទាន់រួចរាល់ ទើបធ្វើឲ្យការភ្ជាប់ចរន្តអគ្គិសនីមានភាពយឺតយ៉ាវបន្តិច។

ជាមួយគ្នានោះ​ ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F6) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ចោមចៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសកំពុងខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញរសៀលថ្ងៃដដែល។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖សហការី​


ចែករំលែក៖