ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះក្រសួងក៏បានលម្អិតពីតួលេខនៃការចាក់វ៉ាក់សាំងដូចខាងក្រោម ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៤៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៦៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៩,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៦១,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៣,៥៦% ។
សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ យកចិត្តទុកដាក់បំផុត ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឲ្យមានភាពសុំាក្នុងសហគមន៍ ឈានដល់ទទួលលទ្ធផលវិជ្ជមាន កំណើននៃការចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានចំណាត់ថ្នាក់លេខពីរលើពិភពលោក និងលេខ ១នៅក្នុងតំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋចាក់វ៉ាក់សាំងច្រើនជាងគេ។ បច្ចុប្បន្នដំណើរការសេដ្ឋកិច្ច អាជីវកម្មការរកស៊ីរបស់ប្រជាពលរដ្ឋ មានភាពប្រក្រតីឡើងវិញ ៕
ដោយ ៖ សិលា