ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់អណ្ដែតទឹកស្រះផ្អើលដល់អ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់អណ្ដែតទឹកស្រះផ្អើលដល់អ្នកភូមិទាំងយប់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពផងដែរ។

    ការប្រទះឃើញសពនេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

    សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះមួន ទូ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

    ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍ថា មានមនុស្សលង់ទឹកស្លាប់ ទើបចុះមកកន្លែងកើតហេតុតែម្តង។

    អ្នកភូមិបានឱ្យដឹងថា បុរសរងគ្រោះបានបាត់ខ្លួនតាំងពីពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយក្រុមគ្រួសារបានដើរស្វះស្វែងរកដែរ ប៉ុន្តែមិនឃើញនោះទេស្រាប់តែនៅវេលម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ អ្នកភូមិបានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង។

    បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបញ្ជាក់ថាស្លាប់ដោយសារលង់ទឹកពិតប្រាកដ ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖