ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិចេញសេចក្តីប្រកាសស្តីពីស្ថានភាពអ៊ុយក្រែន

ចែករំលែក៖

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ខែឧសភា បានអនុម័តចេញសេចក្តីប្រកាសស្តីពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការយោធាតាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសបានអំពាវនាវឱ្យដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនដោយសន្តិភាព ។ អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែន ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ដោយមានការព្រមព្រៀងពីសមាជិក១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ រួមមានទាំងរុស្ស៊ីផងដែរនោះ បានបង្ហាញការគាំទ្រដល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ។ នេះជាលើកដំបូងដែល អង្គការសហប្រជាជាតិមានសំឡេងរួមគ្នា ស្តីពីស្ថានភាពនៅប្រទេសអ៊ុយក្រែន ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានអបអរសាទរដល់ការគាំទ្រចេញសេចក្តីប្រកាសរួម ដោយលោកបានលើកឡើងថា នេះជាលើកដំបូងដែលអង្គការសហប្រជាជាតិមានសំឡេងរួមគ្នាស្តីពីស្ថានភាពសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖