ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញពីផ្លាកសញ្ញាចរាចរណ៍ខ្លះ លោកអ្នកគួរស្វែងយល់។ ជាក់ស្ដែងប្រសិនបើនៅត្រង់ផ្លូវខ្វែងប៉ុនគ្នា (គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ?
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ជាមួយគ្នានោះ ក្រសួង ក៏បានបង្ហាញពីផ្លាកសញ្ញាបំរាម ,ហាមស៊ីផ្លេ, ចប់ការហាមស៊ីផ្លេ និងហាមចូលចំពោះទោចក្រយានយន្តមានសណ្តោង។
ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕
ដោយ៖សហការី