ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន បង្កើត Channel Telegram ជាផ្លូវការដើម្បីផ្ដល់ព័ត៌មានជូន ពលរដ្ឋកាន់តែលឿន និងសំបូរបែប។
សូមបញ្ជាក់ថា, Channel Telegram ផ្លូវការរបស់សម្តេចតេជោ មានឈ្មោះ Prime Minister Hun Sen ដែលមានតំណ https://t.me/spmhunsen Unistigem ខែឧសភា ឆ្នាំ២០២២ និងបានបង្ហោះនូវព័ត៌មានមួយចំនួនពី សកម្មភាពសម្ដេចរួចផងដែរ។ នេះបើតាមព័ត៌មានដែល ក្រុមការងារ សារព័ត៌មាន បានទទួលដោយផ្ទាល់ពីនាយក រដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃសៅរ៍ ទី៧ ខែឧសភាម្សិលមុិញនេះ។
ដើម្បីបានការផ្តល់ព័ត៌មានជូនសម្តេច និងដឹងពីសម្តេចបង្ហោះព័ត៌មានផ្សេងៗ លោកអ្នកអាចចុចលើតំណខាងលើ រួចចុចពាក្យថា Join ដើម្បី ទទួលបានព័ត៌មានថ្មីៗពី channel របស់សម្តេចតេជោនាយក រដ្ឋមន្ត្រី។
គួរឱ្យដឹងថា បច្ចុប្បន្នសម្តេចតេជោបានប្រកាសពីបណ្តាញសង្គម ចំនួន២ជាផ្លូវការដែលមាន Facebook Page សម្រាប់បង្ហោះ នូវកិច្ចការងាររបស់សម្តេច និងInstagram ដែលសម្រាប់ បង្ហោះពីសកម្មភាពផ្ទាល់ខ្លួនរបស់សម្ដេចនិងក្រុមគ្រួសារ។ បច្ចុប្បន្នបាន បង្កើត Channel Telegram ជាផ្លូវការដើម្បីផ្ដល់ព័ត៌មានជូន ពលរដ្ឋកាន់តែលឿន និងសំបូរបែប ៕
ដោយ ៖ សិលា