ព័ត៌មានទាន់ហេតុការណ៍៖

អតីតស្នងការប៉ូលិស ក្លាយជាមេដឹកនាំកោះហុងកុង

ចែករំលែក៖

អតីតស្នងការប៉ូលិសកោះហុងកុងលោក John Lee គឺជាបេក្ខភាពតែមួយគត់ សម្រាប់ការបោះឆ្នោត ជ្រើសរើសមេដឹកនាំកោះហុងកុងនៅថ្ងៃទី ៨ខែឧសភានេះ ។
ក្រុមអ្នកបង្កើតច្បាប់ហុងកុងបានជួបប្រជុំគ្នានៅថ្ងៃទី ៨ខែឧសភា ហើយបានបោះឆ្នោតជ្រើសរើសលោក John Lee ឡើងកាន់តំណែងដឹកនាំកោះហុងកុង។ លោក ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៧៥០ សំឡេងក្នុងចំណោម សមាជិកក្រុមបង្កើតច្បាប់ ១.៤៦១នាក់ ។ លោក John Lee ជាបេក្ខភាពតែមួយគត់ ក្នុងការបោះឆ្នោត លើកនេះដោយទទួលបានការគាំទ្ររហូតដល់ទៅ ៩៩,៤% ។
លោក John Lee ជាបុគ្គលតែមួយគត់ដែលរដ្ឋាភិបាលចិនដីគោកជឿទុកចិត្ត ដើម្បីបន្តដឹកនាំកោះហុងកុង។

ខណៈអ្នកនយោបាយជាច្រើននៅកោះហុងកុង មិនគ្រប់លក្ខខណ្ឌដែលរដ្ឋាភិបាលចិនដីគោកចង់បាន។
លោក John Lee អាយុ ៦៤ឆ្នាំមានបទពិសោធធ្វើការនៅក្នុងវិស័យប៉ូលិស ៣៥ឆ្នាំ ។ នៅឆ្នាំ២០១២ លោកត្រូវបានប្តូរមកធ្វើការនៅក្នុងជួរថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលហុងកុង ៕

ដោយ៖ ធីរីណា(រូបថត៖AFP)


ចែករំលែក៖