ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមហ៊ុន ប៊ុនថេង សន កំពុងតែរងការចោទប្រកាន់ពីប្រជាពលរដ្ឋ ពីបទឆបោកលុយ ខ្ទង់ម៉ឺនដុល្លារ ដោយក្នុងម្នាក់រាប់ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានចោទថា,  លោក សន ប៊ុនថេង ដែលជាប្រធានក្រុមហ៊ុន ប៊ុនថេង សន ខនសាល់ធេន ឯ.ក បានបោកប្រាស់លុយពីប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងម្នាក់រាប់ពាន់ដុល្លារ នេះបើយោងតាមការអះអាងពីពួកគាត់ជាជនរងគ្រោះ។

សូមបញ្ជាក់ផងដែរ ពលរដ្ឋដែលជាជនរងគ្រោះបានលើកឡើងថា៖ លោក សន ប៊ុនថេន បានបោកលុយពួកគាត់ទាំង៥នាក់ ក្នុងម្នាក់ៗត្រូវចំណាយលុយមុនចាប់ពី ៣.០០០ដុល្លារ ដើម្បីទៅធ្វើការនៅប្រទេស កាណាដា ដោយតម្រូវឱ្យជនរងគ្រោះបង់លុយជាមុន ដើម្បីរត់ឯកសារ។ ជុំវិញបញ្ហានេះ មតិខ្លះបានលើកថា, សម័យនេះទៅហើយ ដល់ថ្នាក់ចំណាយប្រាក់ ចាញ់បោកមនុស្សខិលខូច ព្រោះត្រូវសិក្សាពីសង្គមផង។ 

ដោយឡែកជនរងគ្រោះបានបន្តទៀតថា៖ លោក សន ប៊ុនថេង ដែលជាប្រធានក្រុមហ៊ុន ប៊ុនថេង សន រូបនោះបានសន្យាថាបើអ្នកបង់លុយគ្រប់ចំនួនត្រឹមតែមួយខែ នឹងបានចេញទៅធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែដោយសារជនរងគ្រោះទាំង៥នាក់ ជាកម្មកររោងចក្រ មិនទាន់មានលុយ ៣.០០០ដុល្លារ គ្រប់ចំនួនដូចនេះ លោក សន ប៊ុនថេង តម្រូវឲ្យជនរងគ្រោះបង់លុយក្នុងម្នាក់ ១.០០០ដុល្លារ សិន ហើយនិងបន្តបង់លុយតាម វីង និង ទ្រូម៉ាន់នី ឱ្យគ្រប់ចំនួន ដោយក្នុងមួយខែៗ ជនរងគ្រោះ ផ្ញើលុយ ៤០០ដុល្លារ ១០០ដុល្លារ ៣៥០ដុល្លារ រហូតគ្រប់ចំនួន។

ករណីនេះគេហទំព័រជាច្រើនបានធ្វើការផ្សព្វផ្សាយផងដែរ។ 

ពេលជនរងគ្រោះបង់លុយគ្រប់ចំនួនទៅឱ្យ លោក សន ប៊ុនថេង រួចរាល់អស់ហើយ លោក សន ប៊ុនថេង ក៏បិទទូរស័ព្ទរើអីវ៉ាន់ចេញពីក្រុមហ៊ុនដាក់មេប្រូចបាត់ស្រមោលឈឹងដោយសុវត្ថិភាព។ ដូច្នេះជនដែលមានគំនិតទុច្ចរិត គឺមានវិធានការ បោកគ្រប់រូបភាព។ 

ជនរងគ្រោះដែលជាកម្មកទាំងនោះស្នើសុំដល់មន្ត្រីអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយរកយុត្តិធម៌ជូនដល់ពួកគាត់ផង។ មកដល់ពេលនេះបាត់មុខនាយកក្រុមហ៊ុននោះឈឹងតែម្តង ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”មិនអាចទាក់ទងសុំការបំភ្លឺបានទេពី ប្រធានក្រុមហ៊ុន លោក ប៊ុនថេង សន ដោយគ្មានលេខទូរស័ព្ទ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២៕ 

ដោយ ៖ សហការី


ចែករំលែក៖