ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៩ ខែឧសភា ឆ្នាំ២០២២នេះថា៖ យុវជនម្នាក់ ដែលជាមុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់។
ជនសង្ស័យម្នាក់ឈ្មោះ លី ហុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកណ្តាល ម្តុំតាខ្មៅ ។
ប្រភពដដែលបន្តថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់។
ចំណែកវត្ថុតាំងដកហូត៖ អាវុធម៉ាក ZORAKI 2914 TD គ្រាប់ ចំនួន០៦ ពណ៌ទឹកប្រាក់។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖ស តារា