ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន​ និងកាំភ្លេីងកែច្នៃចំនួន ០២ដើម

ចែករំលែក៖

    ខេត្ត​បាត់ដំបង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃពុធទី១១​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុករតនមណ្ឌល បានឃាត់ខ្លួនជនសង័្សយម្នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន​ និងកាំភ្លេីងកែច្នៃចំនួន ០២ដើម។ 

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងនៅរដៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង០៥នាទី ត្រង់ចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង។ 

យោងតាមរបាយការណ៍របស់ នគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ព្រុំ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ 

របាយការណ៍​ដដែល​ បន្តថា​ ក្នុងប្រតិបត្តិការនេះ​ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់

-សម្ភារៈសម្រាប់វេចខ្ចប់ចែករំលែកគ្រឿងញៀនមួយចំនួន

-អាវុធកែច្នៃចំនួន ០២ដើម

-ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ។

ករណីនេះ ជនសង័្សយរួមនិងវត្ថុតាងនគរបាលស្រុក កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតីវីធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖