ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) បានបើកដំណើរការនៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះហើយ បន្ទាប់ពីការពន្យារពេលរយៈពេល៦ខែដោយសារការឆ្លងរាលដាលជំងឺ COVID-19 ជាមួយនឹងមោទនភាពរបស់កីឡាអាស៊ីអាគ្នេយ៍ដែលមានវិញ្ញាសាជាច្រើនក្នុងព្រឹត្តិការណ៍កីឡាមួយនេះ។
អត្តពលិកជាង៥,០០០នាក់រួមទាំងម្ចាស់ជើងឯកអូឡាំពិកកំពុងប្រជែងគ្នាដណ្តើមមេដាយមាសជាង៥០០នៅក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅប្រទេសក្នុងតំបន់អាស៊ាន។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះមានវិញ្ញាសា១១ប្រភេទកីឡារួមមាន កីឡាអូឡាំពិកប្រពៃណីដូចជា អត្តពលកម្ម ហែលទឹក និងប្រដាល់ ប៉ុន្តែក៏មានប្រភេទក្នុងតំបន់ផងដែរ ដូចជា សេប៉ាក់តាក្វាន់ ដែលជាការប្រកួតបែបបាល់ទះដែលទាក់ទាញភ្នែកដែលក្រុមទាត់ផ្តៅផងដែរ។ កីឡាការិនីតៃក្វាន់ដូលេខ១ពិភពលោករបស់ថៃ Panipak Wongpattanakit និងកីឡាករលើកទម្ងន់ហ្វីលីពីន Hidilyn Diaz ដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូកាលពីឆ្នាំមុន គឺជាអត្តពលិកកំពូលដែលបង្ហាញមុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
ប្រទេសម្ចាស់ផ្ទះជាធម្មតារួមបញ្ចូលកីឡាដែលពួកគេធ្វើបានល្អ ដោយជួយពួកគេដណ្តើមបានមេដាយមាសជាច្រើន ប៉ុន្តែនាំឱ្យមានការរិះគន់ថាវាធ្វើឱ្យខូចកិត្យានុភាពនៃការប្រកួត។ ទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងវិញ្ញាសាកីឡាបានធ្លាក់ចុះជាងព្រឹត្តិការណ៍នៅទីក្រុងម៉ានីលកាលពីឆ្នាំ២០១៩ ប្រទេសវៀតណាមបានទទូចថា ខ្លួនកំពុងស្វែងរក “កីឡាយុត្តិធម៌” ដែលមានកន្លែងតិចតួចសម្រាប់កីឡាក្នុងស្រុក។
អនុប្រធានគណៈកម្មាធិការរៀបចំការប្រកួតលោក Tran Duc Phan បាននិយាយនៅលើសារព័ត៌មានរដ្ឋ Vietnam News ថា “ម្ចាស់ផ្ទះនឹងត្រូវប្រយុទ្ធឱ្យខ្លាំងដូចក្រុមដទៃទៀតដើម្បីរកបានមេដាយមាសជូនជាតិ ដើម្បីតទល់នឹងក្រុមខ្លាំង ជាពិសេសប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី”។
ប្រទេសវៀតណាមបានបន្ថែមវិញ្ញាសាកីឡា xiangqi ដែលត្រូវបានគេស្គាល់ថា ជាអុកចិនកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសម្ចាស់ផ្ទះមួយនេះ។ ហ្គេមទាំងនេះក៏នឹងឃើញការវិលត្រឡប់មកវិញនៃសិល្បៈក្បាច់គុនវ៉ូវីណាមរបស់វៀតណាមផងដែរ។
គួរបញ្ជាក់ថា ពិធីបើកកីឡាស៊ីហ្គេមគឺធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែការប្រកួតមួយចំនួនបានចាប់ផ្តើមរួចហើយ ដោយម៉ាឡេស៊ីបានឈ្នះមេដាយមាសចំនួន៤, មេដាយប្រាក់១ និងសំរិទ្ធិ១ ខណៈដែលវៀតណាមឈ្នះមេដាយប្រាក់២, សំរិទ្ធិ១ និងសិង្ហបុរីឈ្នះបានមេដាយប្រាក់១។ ព្រឹត្តិការណ៍នេះដើមឡើយគ្រោងនឹងធ្វើឡើងក្នុងខែវិច្ឆិកា ប៉ុន្តែត្រូវបានពន្យារពេលដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩។ នេះជាលើកទី២ហើយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ពោលគឺឆ្នាំ ២០០៣ ត្រូវបានរៀបចំឡើងដោយទីក្រុងហាណូយ និងទីក្រុងហូជីមិញ ហើយបដាប្រហែល ២.០០០ ត្រូវបានដាក់នៅជុំវិញទីក្រុងហាណូយ សម្រាប់ពិធីបើកកាលពីថ្ងៃព្រហស្បតិ៍នៅកីឡដ្ឋាន My Dinh។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សរាប់ពាន់នាក់បានតម្រង់ជួរពេញមួយយប់ដើម្បីចាប់យកសំបុត្រសម្រាប់ការប្រកួតបាល់ទាត់ដែលមានក្រុមវៀតណាមប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)