ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្ម នាម៉ោង ៨៖១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្ម  នាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ។ នេះយោងតាមការបញ្ជាក់អោយដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅវេលាម៉ោង១២និ៣០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយបំផុតជាមួយដំណឹងមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្ម  នាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ដោយរោគាពាធ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា, ការបាត់បង់លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលតែងតែចូលរួមក្នុងសកម្មភាពនៃការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជានាពេលកន្លងមកជាមួយនឹងស្នាដៃ និងការលះបង់ដ៏ធំធេង។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្តថា, យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖