ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី នៅវេលាម៉ោង១១និង៣០នាទីព្រឹក​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១-ឈ្មោះ ងួន ម៉ឺន ភេទប្រុស អាយុ៤០ឆ្នាំ ,ទី២-ឈ្មោះ ខែម ម៉ៅភ័ក្រ ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង២នាក់នៅភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២២កញ្ចប់ (២១តូច និង ១មធ្យម) ទម្ងន់ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន១, ទូរស័ព្ទ២គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖