ព័ត៌មានទាន់ហេតុការណ៍៖

UNICEF ៖ មានកុមារនីហ្សេរីយ៉ាជិត១៩លាននាក់មិនបានទៅសាលារៀន

ចែករំលែក៖

ការវាយប្រហារទៅលើសាលារៀនពីសំណាក់ក្រុមភេរវកម្ម បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សាលារៀននានា ធ្វើឱ្យឪពុកម្តាយមិនអនុញ្ញាតឱ្យកូនទៅសាលារៀននោះឡើយ។
តាមការប្រកាសរបស់មូលនិធិកុមារអន្តរជាតិ (UNICEF) បានឱ្យដឹងថា មានកុមារនីហ្សេរីយ៉ា ដល់ទៅ១៨,៥លាននាក់មិនបានទៅសាលារៀនឡើយ ដែលភាគច្រើនជាកុមារី។ ចំនួនកុមារដែលមិនបានទៅសាលាបានកើនឡើងខ្ពស់ជាងកាលពីឆ្នាំ២០២១ ដែលមានកុមារជាង១០,៥លាននាក់មិនបានទៅសាលារៀន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានការិយាល័យរបស់(UNICEF) លោក Kano បានបញ្ជាក់ថា មានកុមារជាង៦០%ជាកុមារី ក្នុងចំណោមកុមារ១៨,៥លាននាក់មិនបានទៅសាលារៀន ។
តាមតួលេខរបស់(UNICEF) នៅតំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ាមានពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម ដោយមានកុមារតែ១/៤ប៉ុណ្ណោះមកពីគ្រួសារក្រីក្រតាមជនបទទទួលបានការសិក្សា។ ចំណែកកុមារជាកូនអ្នកមានវិញមិនហ៊ានឱ្យកូនទៅសាលាឡើយខ្លាចត្រូវជាប់ជំរិត។
ក្រុមឧទ្ទាម បូកូ ហារ៉ាម គឺជាក្រុមគ្រោះថ្នាក់បំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ។ កាលពីឆ្នាំ២០១៤ ក្រុមឧទ្ទាមនេះក៏បានវាយប្រហារទៅលើសាលារៀន ចាប់និស្សិតស្រីជាង២០០នាក់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ channelstv.com)


ចែករំលែក៖