ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងពលតូចលេខ៧០ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ-កម្មករិនី

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សៅ ខាន់ មេបញ្ជការរងកងពលតូចលេខ៧០ នៃកងទ័ពជើងគោក ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ខែឧសភានេះ បន្តដឹកនាំក្រុមគ្រូពេទ្យកងពលតូចលេខ៧០ ចុះចាក់វ៉ាក់សាំងកូវីដ ជូនកម្មករ-កម្មករិនី ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាម រោងចក្រ សហគ្រាសមួយចំនួន ក្នុងរាជ ធានីភ្នំពេញ។ ការចុះចាក់វ៉ាក់សាំង គឺដើម្បី បង្កើនភាពស៊ាំបន្ថែមទៀតក្នុងសហគមន៍ ធានានិរន្តរ៍ភាព ការរស់នៅធម្មតា តាមបែប គន្លងថ្មី ជាមួយជំងឺកូវីដ  ដោយស្របតាម អនុសាសន៍របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។ 

សូម បញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣០,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៦៣,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,៧១% ។

រហូតដល់ ថ្ងៃទី ១៣ ខែឧសភា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ០នាក់​ (ឆ្លងសហគមន៌៍:​ ​​០​ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ២ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ដដែល​ ១៣៦២៦២​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ ១៣៣១៨៩ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2959910  ស្មេីនឹង​ 175142  ក្នុង១លាន នាក់​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា 


ចែករំលែក៖