ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ខិត្តប័ណ្ណស្តីពី ការបោះឆ្នោតដោយសម្ងាត់ សេរី យុត្តិធម៌ និងតម្លាភាពលើ
សារៈសំខាន់នៃការបោះឆ្នោត៖
– ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលយើងពេញចិត្ត និងស្របទៅតាមឆន្ទៈរបស់យើង។
– ក្រុមប្រឹក្សាឃុំ សង្កាត់កើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ។
– ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
អ្វីជាការបោះឆ្នោតដោយយុត្តិធម៌?
– បោះឆ្នោតដោយសម្ងាត់ គ្មានការក្លែងបន្លំសន្លឹកឆ្នោត គ្មានការលួចដូរសន្លឹកឆ្នោត និងគ្មានការបន្លំលទ្ធផលបោះឆ្នោត។
– គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាន់ខ្ជាប់នូវគោលជំហរឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព។
– ការដោះស្រាយវិវាទបោះឆ្នោត ប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់កំណត់។
គោលការណ៍សំខាន់ៗសម្រាប់អ្នកបោះឆ្នោត៖
បោះឆ្នោតដោយ “សម្ងាត់ ៖ មានន័យថា ការសម្ងាត់របស់អ្នកបោះឆ្នោតត្រូវបានធានាដោយដែលអ្នកបោះឆ្នោតចូល បោះឆ្នោតក្នុងបន្ទប់សម្ងាត់ គ្មាននរណាម្នាក់អាចដឹងថា យើងបោះឆ្នោតឱ្យគណបក្សណាមួយឡើយ។ សន្លឹកឆ្នោត មានលក្ខណៈដូចគ្នាគ្មានអ្វីសម្គាល់ដឹងថាសន្លឹកឆ្នោតនេះជារបស់អ្នកបោះឆ្នោតម្នាក់នេះ ហើយសន្លឹកឆ្នោតនោះជា របស់អ្នកបោះឆ្នោតម្នាក់នោះទេ។
បោះឆ្នោតតាម “ឆន្ទៈ៖ មានន័យថា អ្នកបោះឆ្នោតត្រូវសម្រេចចិត្តបោះឆ្នោតជ្រើសរើសតំណាងតាមការស្រឡាញ់ពេញចិត្តរបស់ខ្លួន។ ការបោះឆ្នោតដោយគ្មានការគំរាមកំហែង គ្មានការបង្ខិតបង្ខំឱ្យបោះឆ្នោតគាំទ្រគណបក្សនយោបាយណាមួយ គ្មានការទិញសន្លឹកឆ្នោត គ្មានអំពើហិង្សា។ បោះឆ្នោតដោយ “សេរី ៖ មានន័យថា សេរីភាពទទួលបានព័ត៌មានអំពីការបោះឆ្នោត និងព័ត៌មានផ្សេងៗដោយសេរី និងតម្លាភាព។
មានការបញ្ចេញមតិយោបល់ ដើម្បីពិភាក្សាអំពីសក្ខជន បេក្ខនារីនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ មានការចូលរួមប្រជុំដោយសេរី និងការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយ ដោយសេរី និងស្មើភាព។
អ្នកបោះឆ្នោតអាចទទួលព័ត៌មានអំពីដំណើរការបោះឆ្នោត ដោយសេរី និងគ្រប់ដំណើរការនៃការបោះឆ្នោត។
សូមអញ្ជើញបងប្អូនបជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល ៕
ដោយ ៖ សុខ ខេមរា