ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួនជាង១.០០០ នាក់ មកពីសង្កាត់ បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖  សមាជិកថ្មី មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វាចំនួនជាង១.០០០នាក់បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវនិងល្អប្រសើររបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើននិងធ្វើឱ្យប្រទេសជាតិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

   ពិធីបញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ។

   លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា។

   សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះមានចំនួន១.១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

  នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕

ដោយ ៖ សំរិត


ចែករំលែក៖