ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​៖​ មុខសញ្ញា​ចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្មម្នាក់​ ត្រូវ​បាននកម្លាំងនគរបាលខណ្ឌដូនពេញ​ ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់ទូរស័្ទដៃពីប្រជាពលរដ្ឋកំពុងដំណេីរតាមផ្លូវមិនបានសម្រេចក៏ប្រទះជួបកម្លាំងល្បាត់ដេញតាមក្របួចជាប់តែម្តង។ 

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​ ៧​និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខកន្លែងទិញលក់រថយន្តយីហោ R៩៩ ផ្លូវ៧០ ភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។

ជនសង្ស័យឈ្មោះ ចាន់ ថារស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។​ ចំណែក​ជនរងគ្រោះ​ ក្រោយកេីតហេតុ​បានចាក់ចេញពីកន្លែងកេីតហេតុ​ បាត់ទៅ។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖