ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់ នៅទូទាំងប្រទេស នាថ្ងៃទី១៦ឧសភានេះ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែល បន្តថា ជនសង្ស័យចំនួន ២៨នាក់ ( ស្រី ១នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណីក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ២៨នាក់ រួមមាន៖ ជួញដូរ ៥ករណីឃាត់ ៩ នាក់ ( ស្រី ០ នាក់ )
+ ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ២ នាក់ ( ស្រី ០ នាក់ )
+ បើកបរ ក្រោម ឥទ្ធិពល ១ ករណី ឃាត់ ១ នាក់ ( ស្រី ០ នាក់ )
+ ប្រើប្រាស់ ៦ ករណី ឃាត់ ១៦ នាក់ ( ស្រី ១ នាក់ )
វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ១៥ ខែឧសភា រួម មាន ៖- មេ តំហ្វេតាមីន (Ice) = ៧២,២៧ ក្រាម និង ២៣ កញ្ចប់តូច ។
– មេតំហ្វេតាមីន (Wy) = ០,៩០ ក្រាម ។
ជាលទ្ធផលខាងលើ ៧ អង្គភាព បានចូលរួមបង្ក្រាប៖ នគរបាល ជាតិ៖៧ អង្គភាព
១ / កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ៤៦,៤៨ ក្រាម ។
២ / កោះកុង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ១២,០៨ ក្រាម ។
៣ / រាជធានី ភ្នំពេញ ៖ ជួញដូរ ២ ករណី ឃាត់ ៣ នាក់ ប្រើប្រាស់ ៤ ករណី ឃាត់ ៦ នាក់ ចាប់ យក Ice ១,៦៧ ក្រាម ។
៤ / រតនគិរី ៖ រក្សាទុក ១ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ០,១៩ ក្រាម ។
៥ / សៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៧ នាក់ ស្រី ១ នាក់ ។
៦ / ស្ទឹង ត្រែង ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ១១,៨៥ ក្រាម ។
៧ / ត្បូងឃ្មុំ ៖ បើកបរ ក្រោម ឥទ្ឋិពល ១ ករណី ឃាត់ ១ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ២៣ កញ្ចប់ តូច និង Wy ០,៩០ ក្រាម៕
ដោយ៖អារុណរះ