ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រី០៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនក្រោយពីពួកគេបានព្រួតគ្នាប្រើហិង្សាទៅលើបុរសវ័យ៦៣ឆ្នាំម្នាក់បណ្តាលឱ្យរងរបួស។
អំពើហិង្សារនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលបានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំងបីនាក់ដែលឃាត់ខ្លួនមាន ៖
ទី១.ឈ្មោះ ថូ ដាណា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ អ៉ិន ណារឹទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣.ឈ្មោះ ជុំ ស្រីទូច ភេទស្រី អាយុ២៥ឆ្នាំ។
ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពជេរប្រមាថ និងវាយទៅលើជនរងគ្រោះឈ្មោះ ឈិន សេង ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួស។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងឃុំខ្លួននិងសាកសួរ ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា