ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

៣.ធម៌ជារបបគ្រប់គ្រងសង្គម÷

  មនុស្សទោះបីបានដឹងថា វិបត្តិចំណីអាហារកើតឡើងដោយសារអកុសលធម៌ កាលកាយទុច្ចរិត វចីទុច្ចរិតកើតឡើងក្នុងលោកពួកគេបាននាំគ្នាស្ដីបន្ទោសដាក់អាជ្ញាចំពោះអ្នកមានធម៌លាមក ប៉ុន្តែពួកគេនៅតែមិនអាចដោះស្រាយបញ្ហានេះបាន។ ពួកគេបានប្រជុំគ្នាស្វែងរកសត្វដែលជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លាមានសក្តិធំជាងពួកគេដើម្បីសន្មតតែងតាំងឲ្យជាអធិបតីដឹកនាំដាក់អាជ្ញាជំនួសពួកគេ ដល់ពួកជនដែលមានធម៌លាមកឱ្យធ្វើជាអធិបតីនៃស្រែដើម្បីញ៉ាំងឲ្យពួកគេពេញចិត្តឲ្យរីករាយដោយការចាត់ចែងដឹកនាំជំនួសពួកមនុស្សដែលជាអ្នកធ្វើនូវកុសលធម៌វិញ។ ព្រោះហេតុនេះឯងទើបពាក្យខត្តិយៈ ខត្តិយៈរាជា រាជកើតមានតាំងពីបឋមកប្បកាលរៀងមកចុងក្រោយរបបគ្រប់គ្រងក៏បានកើតឡើងក្នុងលោក។

  ពាក្យថារាជា មានន័យថា អ្នកញ៉ាំងឲ្យមហាជនត្រេកអរចំពោះធម៌គ្រប់គ្រងរបស់ខ្លួន។ តាមរយៈគម្ពីរត្រៃបិដកបានឲ្យដឹងថា បញ្ហាវិបត្តិនៅក្នុងប្រវត្តិសាស្រ្តនៃលោកនេះគឺសុទ្ធតែផ្ដើមចេញពីចំណីអាហារទាំងអស់ អាស្រ័យតែមនុស្សមិនសមាទាននូវកុសលធម៌ ជាហេតុឱ្យមនុស្សនៅបើបឋមកប្ប បានប្រជុំគ្នាជ្រើសរើសសត្វដែលមានសក្តិធំជាងពួកគេឱ្យធ្វើជាអធិបតីនៃស្រែ ដើម្បីបានរាជាពួកគេឲ្យរីករាយនោះអាស្រ័យព្រះរាជាទប់ទល់គ្រប់គ្រងដោយនូវធម៌អាស្រ័យធ្វើសក្ការៈចំពោះធម៌គោរពធម៌ រាប់អានធម៌ បូជាធម៌កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាអធិបតី ។ដូច្នេះភាពចាំបាច់មានបច្ចុប្បន្ននេះពិភពលោកគប្បីប្រកាន់យកលទ្ធិធម្មាធិបតេយ្យទុកជានយោបាយគ្រប់គ្រង ទើបបញ្ហាទំនាស់នៅក្នុងសង្គមមនុស្សរួមទាំងវិបត្តិធម្មជាតិ អាចដោះស្រាយបាន។

  វិធីដោះស្រាយបញ្ហារបស់មនុស្សដ៏មានប្រសិទ្ធភាពបំផុតគឺត្រូវដោះស្រាយបញ្ហាក្នុងជាមុន ទើបបញ្ហាក្រៅអាចដោះស្រាយបានជាស្ថាពរ។ បញ្ហាក្នុងគឺកិលេសនេះឯង កិលេសរលត់សូន្យបងអស់ទៅ ខណៈណា បញ្ហាទំនាស់វិបត្តិទាំងឡាយក្នុងលោក ក៏រមែងរលត់អស់ទៅ ខណៈណានោះដែរ ព្រោះតែទំនាស់វិបត្តិកើតឡើងដោយសារកិលេសយ៉ាងពិតប្រាកដ គ្មានធម្មជាតិក្រៅដទៃឡើយ ៕ (នៅមានត)

ពិនិត្យស្រាវជ្រាវពីច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖