ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្មម៉ាបបុករថយន្តដឹកកម្ទេចថ្មពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកថ្មម៉ាបគេចពីម៉ូតូកង់បីជ្រុលចង្កូតទៅបុករថយន្តដឹកកម្ទេចថ្មពីរគ្រឿងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកថ្មម៉ាបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-0509 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុ បានបើកគេចពីម៉ូតូកង់បីមួយគ្រឿងក៏រេចង្កូតជ្រុលទៅបុកចំពីក្រោយរថយន្តដឹកកម្ទេចថ្មមួយគ្រឿងម៉ាកម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ជ-0911ភព ដែលកំពុងចតនៅអែបចិញ្ចើមផ្លូវ រួចរុញបន្តទៅបុករថយន្តដឹកកម្ទេចថ្មមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រៃវែង 2A-3765បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបីគ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

    ក្រោយកើតហេតុតំណាងភាគីខាងរថយន្តបង្កបានមកដល់ទីតាំងកើតហេតុនិងយល់ព្រមសងសំណងទៅខាងរថយន្តហ៊ីយ៉ាន់ដាយទាំងពីរគ្រឿងដែលរងការខូចខាតចំនួន 800ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖