ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពប្រមាណជាង ៩៨.២គីឡូក្រាម នៅលើទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​ថា​៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ  និងខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២​ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ៩៨.២គីឡូក្រាមន្ថែមទៀត។ 

ប្រភពដដែលបន្តថា​ ទំនិញដែលបានដកហូតទាំងអស់នោះគឺ​ បានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។

ដោយឡែក​ម្ចាស់ទំនិញ​ ដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ៕

ដោយ​៖សហការី​


ចែករំលែក៖