ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត អញ្ជើញជួបសំណេះសំណាល​ សាខាគណបក្ស​ អនុសាខាគណបក្ស​ ប្រធានក្រុមគណបក្ស​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ សរុបចំនួន​ ១.៣៨៥រូប

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ លោក ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាល​ សាខាគណបក្ស​ អនុសាខាគណបក្ស​ ប្រធានក្រុមគណបក្ស​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ សរុបចំនួន​ ១.៣៨៥រូប​ ។  ក្នុងពិធីសំណេះសំណាលនោះដែរ​ ក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១​ ប្រធាន​ អនុប្រធានគណបក្សសង្កាត់បឹងទំពុន១​ និងប្រធានក្រុមការងារចុះជួយភូមិទាំង១១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ។  

ជាកិច្ចចាប់ផ្តេីមលោកប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១​ បានឡេីងអានរបាយការណ៍​ ស្តីពីលទ្ធផលដែលគណបក្សសង្កាត់បានសម្រេចកិច្ចការជាច្រេីនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដូចជាការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ប្រព័ន្ធលូ​ បំពាក់ភ្លេីងបំភ្លឺផ្លូវ​ គិតគូរ​ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានស្ថានភាពទីទាល់ក្រខ្វះខាតផ្នែកជីវភាព​ ។ ល។ 

ជជាកិច្ចបន្ទាប់លោក ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១​ បានមានមតិសំណេះសំណាលជាមួយក្រុមការងារទាំងអស់​ ដោយឯកឧត្តម​ បាននាំយកការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់​ ជាពិសេសប្រធានគណបក្សកម្ពុជា​ ដឹកនាំដោយសម្តេចតេជោ​ ដែលបានលះបង់​ ខិតខំ​ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព​ និងការអភិវឌ្ឈន៍​ រីកចម្រេីនដូចសព្វថ្ងៃនេះ​ ។  

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ តែងតែធ្វេីអ្វីៗដេីម្បីប្រជាជន​ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាជន​ជានិច្ច​ ៕

ដោយ ៖ សិលា


ចែករំលែក៖