ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ០៨នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីលេងល្បែងភ្នាល់បញ្ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈដែលពួកគេកំពុងតែប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនសង្ស័យទាំង០៨នាក់មាន ៖
១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ៤២ឆ្នាំ, ២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ, ៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ, ៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ, ៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ, ៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ៤៣ឆ្នាំ និង៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ៤៥ឆ្នាំ។
ការចុះបង្ក្រាបជាក់ស្តែងទីតាំងបញ្ជល់មាន់នៅចំណុចខាងលើនេះ សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងមាន់ជល់ចំនួន០៨ក្បាល ក្នុងនោះងាប់០៦ក្បាល និងវត្ថុតាងមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង០៨នាក់បានសារភាពឱ្យដឹងដូចគ្នាថា ពួកខ្លួន ពិតជាបានលេងល្បែងភ្នាល់បញ្ជល់មាន់ខុសច្បាប់ប្រាកដមែន៕
ដោយ ៖ សហការី